កោះកុង÷ ឯកឧត្តម ប៊ុន លើត អនុប្រធានការងារបក្សថ្នាក់កណ្ដាលចុះជួយខេត្តកោះ កុង និងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញក្នុងពិធីមិទ្ទិញអបអរសា ទរ ខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣!ដែលមានសមាជិកចូលរួមប្រមាណជិត ៤ ពាន់នាក់។
យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានធ្វើឡើងនៅថ្ងៃទី០១ កក្កដា ឆ្នាំ២០២៣ ដង្ហែក្បួនក្នុងក្រុងខេមរៈភូមិន្ទ ចាប់ផ្ដើមពីមុខវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោហ៊ុនសែន កោះកុង ឆ្ពោះទៅភូមិ៤ រួចត្រឡប់មកផ្សារដងទង់ ដល់ចំណុចយាយរែកចេក ក្បួនដង្ហែបានបំបែកទៅតាមសង្កាត់បញ្ចប់ក្បួន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានអត់ដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣ ដែលមានរយៈពេល ២១ ថ្ងៃ។
គណបក្សនយោបាយដែលត្រូវបានទទួល ស្គាល់ជាផ្លូវការដោយ (គ.ជ.ប) ចំនួន ១៨ គណបក្ស មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះ ឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅ វិញទៅមក។
សូមបញ្ជាក់ថា ការបើកយុទ្ធនាការឃោស នា ក្នុងការស្វែងរកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ យុទ្ធនាការនេះជាថ្ងៃដំបូង ដែលគណបក្ស ប្រជាជនកម្ពុជា បានរៀបចំធ្វើឡើង ដែលមានសមាជិក-សមាជិកា គណបក្សចូល រួមដង្ហែក្បួនរាប់ពាន់នាក់ ដែលឆ្លុះបញ្ចាំងដល់សាធារណជនឱ្យឃើញថា កម្លាំងសាមគ្គីរបស់គណបក្សប្រជាជនកម្ពុជាមានភាពរឹងមាំ ក្នុងការដណ្ដើមយកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខនេះ ៕ ដោយ សេន ពិសិដ្ឋ