(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌ មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ គឺ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងចាប់ដៃសហការជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនឹងជំរុញ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីកសាងប្រទេសជាតិដ៏មានឥទ្ធិពលមួយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន នាឱកាសនៃការប្រារព្ធ ពិធីបុណ្យជាតិរបស់រុស្ស៉ី ព្រមជា មួយការបង្ហាញការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ក៏ដូចជាបង្ហាញសាមគ្គីភាព និងការគាំទ្រសម្រាប់រុស្ស៉ី ផងដែរ។
នៅក្នុងសារដដែល លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «យុត្តិធម៌ត្រូវតែឈ្នះ ហើយប្រជា ជនរុស្ស៉ីនឹងបន្ថែមភាពអស្ចារ្យទៅក្នុងប្រវត្តិសាស្ត្រ នៃជ័យជម្នះ»។ លោក គីម បន្ថែមថាកិច្ចសហប្រតិ បត្តិការជិតស្និទ្ធជាមួយទីក្រុងមូស្គូគឺជាការចាប់ដៃសហការយ៉ាងស្អិតល្មួតជាមួយលោកប្រធានាធិបតីរុស្ស៉ី ដោយឈរលើ ឆន្ទៈរួមនៃប្រជាជនប្រទេសទាំង២ ដើម្បីសម្រេចឱ្យបាននូវគោលដៅកសាង ប្រទេសជាតិដ៏មានឥទ្ធិពលមួយ៕