(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ គឺ កាលពីថ្ងៃពុធនេះ សេតវិមានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក ឆាល ឃ្យូ ប្រោន (Charles Q. Brown) ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក។
សេតវិមានឱ្យនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការ ជ្រើសតាំង លោកឧត្តមសេនីយ៍ ឆាល ឃ្យូ ប្រោន ជូនៀ (Q. Brown, Jr) ដែលជានាយសេនាធិការ កងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃយោធារបស់សហ រដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូល នៅក្នុងជួរយោធាអាមេរិក។ លោក ប្រោន គឺជាឧត្តម សេនីយមួយរូប ដែលពោរពេញដោយបទពិសោធន៍ ប៉ុន្តែបទពិសោធន៍ដ៏សំខាន់បំផុតមួយរបស់ លោក គឺក្នុងនាមជាមេបញ្ជាការកងទ័ពអាកាសអាមេរិក នៅតំបន់ប៉ាស៉ីហ្វិក កាលពីចន្លោះឆ្នាំ២០១៨-២០២០ ខណៈវាគឺជាទីកន្លែងដែលទីក្រុងវ៉ាស៉ីនតោន កំពុងខ្នះខ្នែងព្យាយាមប្រជែងឥទ្ធិ ពលជាមួយប្រទេសចិន។
គួរបញ្ជាក់ថា មុនអាចឡើងកាន់តំណែងបាន លោក ប្រោន ចាំបាច់ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធ សភាអាមេរិកសិន។ បច្ចុប្បន្ន បុគ្គលដែលកំពុងកាន់តួនាទីជា ប្រធាននាយសេនាធិការយោធា ចម្រុះអាមេរិក គឺលោក ម៉ាក មីលី (Mark Milley) ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០១៩ មក៕