ន័រវែស នឹងជួយបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះបើកយន្តហោះចម្បាំង F-16

 (អូស្លូ)៖  យោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការពារជាតិន័រវែស លោក ប្យូអ័ន អារីល ហ្រ្កាំ (Bjoern Arild Gram) បាននិយាយ កាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសន័រវែសនឹងគាំទ្រកម្មវិធីបណ្តុះបណ្តាល សម្រាប់ពីឡុតអ៊ុយ ក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16។

លោក ហ្រ្កាំ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលរបស់យើងគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយកំពុងពិចា រណាពីរបៀបដែលន័រវែស អាចរួមចំណែកជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា»។ ប៉ុន្តែ លោករដ្ឋមន្ត្រី បានប្រាប់ទូរទស្សន៍ន័រវែស ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត ថារដ្ឋាភិបាលន័រវែសនៅ មិនទាន់សម្រេចថាតើនឹងត្រូវផ្តល់យន្តហោះ F-16 ឲ្យដល់អ៊ុយក្រែន ឬយ៉ាងណា។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានគាំទ្រឲ្យមានកម្មវិធីបណ្តុះបណ្តា លដល់ក្រុមពីឡុតអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16 ហើយ ប្រធានាធិបតីអ៊ុយ ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធានាចំពោះ លោក បៃដិន ថាយន្តហោះនេះនឹងមិនត្រូវ បានប្រើប្រាស់ដើម្បីវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៉ីនោះទេ៕