អ៊ុយក្រែន ប្រាប់បេសកជនចិន៖ ផែនការសន្តិភាព ដាច់ខាតមិនត្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីឱ្យរុស្ស៉ី​


(កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រាប់បេសកជនពិសេសចិនថាទីក្រុងកៀវ នឹងមិនទទួលយកនូវសំណើណាមួយដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ដោយតម្រូវឱ្យអ៊ុយក្រែនបោះ បង់ចោលទឹកដីរបស់ខ្លួន ឬក៏ទុកឱ្យជម្លោះត្រឹមផ្អាកជាបណ្ដោះអាសន្ន នោះទេ។

លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ធ្វើការកត់សម្គាល់ខាងលើ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងជំនួបនៅឯទីក្រុងកៀវ ជាមួយលោក លី ហ៊ុយ (Li Hui) ដែលជាបេសកជនពិសេសចិនទទួល បន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី។ បើតាមក្រសួងការបរទេសអ៊ុយក្រែន លោក គូលេបា បានពិភាក្សាជាមួយលោក លី ពីមធ្យោបាយ បិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី ដោយលោកបានសង្កត់ធ្ងន់ថាអ៊ុយក្រែននឹងមិនទទួលយកសំ ណើណាមួយដែល តម្រូវឱ្យអ៊ុយក្រែនលះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ត្រឹមតែឈានដល់បទឈប់ បាញ់បណ្ដោះអាសន្នជាមួយរុស្ស៉ីនោះទេ។

«ការស្ដារឡើងវិញនូវសន្តិសុខ ក្នុងប្រទេសអ៊ុយក្រែន គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណ ភាពទឹកដីរបស់អ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់ លោក គូលេបា ក្នុងសេចក្ដីថ្លែងការណ៍ មួយចេញផ្សាយដោយក្រសួងកាបរទេសអ៊ុយក្រែន។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ថាតើលោក លី បានឆ្លើយតបយ៉ាង ដូចម្ដេចចំពោះការលើកឡើងរបស់លោក គូលេបា នោះឡើយ៕