រដ្ឋមន្ត្រីអង់គ្លេសថា ការសម្រេចចិត្តណាមួយក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែនគឺ «វាអាស្រ័យលើសេតវិមាន»


 (ឡង់ដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយបន្ទាប់ពីជួបសមភាគី អាល្លឺម៉ង់ លោក Boris Pistorius នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃពុធថា ការសម្រេចចិត្តណាមួយក្នុង ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យកាន់អ៊ុយក្រែនគឺ​ «វាអាស្រ័យលើសេតវិមាន»។

លោក Pistorius បានបន្ថែមថា ទោះបីជាចក្រភពអង់គ្លេស និងហូឡង់បានប្រកាសជួយផ្តល់យន្ត ហោះចម្បាំងដល់សម្ព័ន្ធមិត្តក៏ដោយ ប៉ុ​ន្តែ «វាអាស្រ័យលើសេតវិមាន… ក្នុងការសម្រេចចិត្តថា តើយន្តហោះ F16s អាចនឹងត្រូវបញ្ជូនបានដែរឬទេ»។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា នាយករដ្ឋមន្ត្រី Rishi Sunak និងមេដឹកនាំហូឡង់ លោក Mark Rutte បានព្រមព្រៀងគ្នាបង្កើត «សម្ព័ន្ធអន្តរជាតិ» ដើម្បីជួយទិញយន្តហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន៕