(ឥណ្ឌូណេស៊ី)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន អញ្ជើញចូលរួម ក្នុងការជួបជុំបាយថ្ងៃត្រង់ ជាមួយបុគ្គលិកលេខាធិការដ្ឋានអាស៊ាន ក្នុងពិធី Halal Bihalal។
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យ គណៈប្រតិភូ ស្ថាប័នសិក្សាស្រាវជ្រាវ Delhi Policy Group ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដឹកនាំដោយលោក Hemant Krishan Singh ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងឥណ្ឌា ហើយបានរិះរកវិធី ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្រោយពីអាស៊ាន និងឥណ្ឌា បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២២។
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សា ការងារតាមអនឡាញ ជាមួយលោកស្រី Anne-Marie Trevelyan រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ស្តីពីវឌ្ឍនភាពថ្មីៗ ក្នុងគោលនយោបាយការ បរទេសរបស់អាស៊ាន និងអង់គ្លេស ហើយបានពិភាក្សារិះរកដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងរវាងអាស៊ាន និងអង់គ្លេស។
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ច សម្ភាសន៍ ដល់សារព័ត៌មាន People’s Daily របស់ចិន។
នៅក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ លើវិស័យកិច្ចសហប្រតិបត្តិការនានា នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេស សារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍតំបន់ ដើម្បីជា ប្រយោជន៍ដល់ប្រជាជនអាស៊ាន និងចិន៕