(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ឲ្យដឹងថា សម្តេចបាន ជះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ ពេល៥ថ្ងៃ។
បន្ទាប់ពីជាសះស្បើយ សម្តេចក្រឡហោមក៏បានបញ្ជាក់ថា សម្តេចនឹងចាប់ផ្តើមបង្ហាញវត្តមានជា សារធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។
តាមរយៈ Facebook ផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារដែលមានខ្លឹមសារទាំង ស្រុងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។
ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រ ជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និង ពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរ ចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុក ដាក់ ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។
ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរអរគុណ!»៕