សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រកាសផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារ អាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣


 (ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារ អាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺ សែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។ នោះបើតាមសេចក្តីជូនដំណឹង ដែលទទួល បានពីសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា សូមគោរពអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ចូលរួម ក្នុងពិធីនេះឱ្យបានច្រើនកុះករ។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន សំខាន់ៗមួយចំនួនផងដែរ។

អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ សូមអញ្ជើញចុះឈ្មោះចូលរួម ដើម្បីកំណត់កន្លែងជាផ្លូវការ ដោយ ទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៦០ ៩៩៩, ០១៦ ៣១៣ ៧៧៧, ០១២ ៨១០ ៨១១៕