លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យផ្កាយរណបស៊ើបការណ៍យោធាដំបូង របស់កូរ៉េខាងជើង


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចផ្កាយ រណបស៊ើបការណ៍យោធាជាលើកដំបូងរបស់ប្រទេស ដោយបានផ្ដល់ភ្លើងបៃតងដែល ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋហៅថា «ផែនការសកម្មភាពអនាគត»

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានជួបជាមួយក្រុមមន្ត្រីនៃ គណៈកម្មាធិការដឹកនាំការអភិវឌ្ឍផ្កាយរណបកាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា មុននឹងចុះត្រួត ពិនិត្យផ្កាយរណប។ លោក គីម បាននិយាយថាជោគជ័យនៃការបាញ់បង្ហោះផ្កាយរណបស៊ើប ការណ៍យោធា គឺជាភារកិច្ចបន្ទាន់មួយដើម្បី សន្តិសុខប្រទេសជាតិ។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ នោះទេពីកាលបរិច្ឆេទនៃការបាញ់បង្ហោះផ្កាយរណបនេះ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន កាលពីខែមេសាកន្លងទៅ បានផ្ដល់ភ្លើងបៃតងលើការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍យោធា នៅពេលដែលទីក្រុងព្យុងយ៉ាង ប្រកាសថាការស្ថាបនាផ្កាយរណប នេះបានបញ្ចប់ជាស្ថាពរ។ ការប្រកាសនេះទៀតសោត កើតមានឡើង ក្រោយកូរ៉េខាងជើងបាន ប្រកាសផងដែរពីជោគជ័យនៃការធ្វើ តេស្ដមីស៊ីលបាលិស្ទីកអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយ ដែលត្រូវបាន គេមើលឃើញជាការរីកចម្រើនមួយជំហានទៀតនៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕