(កំពង់ធំ)៖ មនុស្ស៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់រណ្ដៅដីបូមរករ៉ែមាសមួយកន្លែង ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ដែលបាត់បង់ជីវិតរួមមាន៖
*ទី១៖ ឈ្មោះ បៀន ហោ ភេទប្រុស
អាយុ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់
*ទី២៖ ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទោល
ឃុំមានជ័យ ស្រុកសណ្ដាន់
*ទី៣៖ ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិវាលព្រីង
ឃុំឈើទាល ស្រុកសណ្ដាន់
*ទី៤៖ ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ២៩ឆ្នាំ
រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុក បាកាន ខេត្តពោធិ៍សាត់។
ចំណែកម្ចាស់រណ្ដៅដីបូមរ៉ែមាសមានឈ្មោះ ស្វាយ ភឿន អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕