(ភ្នំពេញ)៖ លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹម ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប)បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយចំនួន៨ គណបក្ស និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីចំនួន៣ គណបក្សផ្សេងទៀ។
គណបក្សនយោបាយទាំង៨ ដែល គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការមានដូចខាងក្រោម៖
ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សយុវជនកម្ពុជា
ទី៣៖ គណបក្សខ្មែររួបរួមជាតិ
ទី៤៖ គណបក្សធម្មាធិបតេយ្យ
ទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
ទី៦៖ គណបក្សសញ្ជាតិកម្ពុជា
ទី៧៖ គណបក្សខ្មែរតែមួយ
ទី៨៖ គណបក្សខ្មែរអភិរក្ស
ខណៈគណបក្សនយោបាយចំនួន៣ផ្សេងទៀត កំពុងតែពិនិត្យរួមមាន៖
ទី១៖ គណបក្សហ៊្វុនស៊ិនប៉ិច
ទី២៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
និងទី៣៖ គណបក្សឯកភាពជាតិខ្មែរ
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕