សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច និងពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ ដែលបំពេញទស្សនកិច្ច

(ភ្នំពេញ)៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅដល់វិមានសន្តិភាពហើយ ដោយមានការទទួលបដិសណ្ឋារកិច្ចដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនេះ សម្តេចតេជោ ហ៊ុន សែននិងលោកបណ្ឌិត ថងលុន ស៉ីសុលីត ក៏បានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម៕