សកម្មភាពឈូសឆាយដីព្រៃនិងប៉ះពាល់ដីចំណីព្រែកដែលពុំមានច្បាប់ទម្លាប់ត្រូវបានចុះទៅហាមឃាត់ដោយអាជ្ញាធរនិងមន្ត្រីជំនាញស្រុកស្រែអំបិលខេត្តកោះកុង!


(កោះកុងថ្ងៃពុធទី៣ ខែឧសភាឆ្នាំ២០២៣)

អាជ្ញាធរស្រុកស្រែអំបិលរួមជាមួយនឹងកម្លាំងជំនាញមន្ត្រីបរិស្ថានមន្ត្រីរ៉ែថាមពលនាថ្ងៃអង្គារទី ២ ខែឧសភាឆ្នាំ ២០២៣ នេះ បានចុះទៅផ្អាកសកម្មភាព ការឈូសឆាយដីព្រៃសំរោងស្មាច់មួយកន្លែងដែលមានផលប៉ះពាល់ចំណីព្រែកក៏ដូចជាពុំបានសុំច្បាប់អនុញ្ញាត  ដែលស្ថិតនៅចំណុចភូមិសាស្ត្រក្នុងទឹកដី ភូមិកណ្ដោលឃុំកណ្ដោល.ស្រុកស្រែអំបិលខេត្តកោះកុង។

ក្រោយពីបានទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកយកព័ត៌មានទាក់ទងទៅនឹងការឈូកឆាយដីព្រៃសំរោងស្មាច់ដែលមានផលប៉ះពាល់ទៅដល់ចំណីព្រែកដែលមានទីតាំងស្ថិតនៅក្នុង.ភូមិ.ឃុំ.ខាងលើរួចមក។

លោក ជា ច័ន្ទ កញ្ញា អភិបាលស្រុកស្រែអំបិលក៏បានចាត់បញ្ជូនកម្លាំងមន្ត្រីក្រោមឱវាទរួមមាន អាជ្ញាធរភូមិឃុំនិងមន្ត្រីជំនាញឲ្យចុះទៅពិនិត្យជាក់ស្ដែងទៅលើដីដែលគេកំពុងឈូសឆាយដែលមានចំណុចទីតាំង.ស្ថិតនៅក្នុងភូមិឃុំខាងលើថាតើពិតប្រាកដដែរឬទេ។

ក្នុងពេលចុះប្រតិបត្តិការបើយោងតាមការលើកឡើងពីសំណាក់អាជ្ញាធរស្រុកស្រែអំបិលគ្រប់លំដាប់ថ្នាក់បានបញ្ជាក់ឲ្យដឹងថា ម្ចាស់ដីគឺមាន ឈ្មោះ សៀង សាន្ត រស់នៅក្នុង ភូមិ ត្រពាំង ឃុំ ស្រែអំបិលស្រុក ស្រែអំបិល ខេត្ត កោះកុង។

  លោក តេង នាវ នាយករង រដ្ឋបាលស្រុកបានថ្លែងឲ្យដឹងថា ចំណុចដីដែលគេកំពុងតែឈូសឆាយនោះ គឺស្ថិតក្នុងតំបន់កាត់ឆ្វៀលអនុក្រឹត្យលេខ 30 ហើយ ក៏ប៉ុន្តែអ្វីដែលជាកំហុសខុសឆ្គងនោះទីមួយ នៅមុនពេលដែលធ្វើការឈូសឆាយម្ចាស់អចលនទ្រព្យពុំបានសូមអនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវទី ពី ការឈូរឆាយនិងចាក់ដីលុប គឺមានផលប៉ះពាល់ដល់ដីចំណីព្រែក។ ដូច្នេះក្នុងនាមអាជ្ញាធរស្រុក ត្រូវតែផ្អាកសកម្មភាព គ្រឿងចក្រសិន គឺមិនឲ្យបន្តសកម្មភាពទៀតឡើយ។

បច្ចុប្បន្នអាជ្ញាធរស្រុកកំពុងតែកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់ គ្រឿងចក្រ និងម្ចាស់ដី ដែលល្មើសទៅនឹងច្បាប់រដ្ឋរួចរាល់អស់ហើយ៕
ដោយ.សំបូរ