(យូអិន)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា មនុស្សជាង ៨០០,០០០នាក់ អាចនឹងភៀសខ្លួនចេញពីប្រទេសស៊ូដង់ដោយសារតែ ជម្លោះដែលកំពុងបន្ត បូករួមទាំងជនជាតិស៊ូដង់ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលកំពុងរស់នៅ បណ្តោះអាសន្ននៅក្នុងប្រទេសថែមទៀត។
លោក រ៉ាអៅ ម៉ាហ្សូ (Raouf Mazou) ជំនួយការជាន់ខ្ពស់នៃឧត្តស្នងការទទួលបន្ទុកជនភៀសខ្លួន របស់ UNHCR បានប្រាប់សន្និសីទនៅទីក្រុងហ្សឺណែវប្រទេសស្វីស យ៉ាងដូច្នេះថា «ក្រោយការពិ គ្រោះយោបល់ជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ យើងរកឃើញតួលេខនៃមនុស្សប្រ ហែល ៨១៥,០០០នាក់ ដែលអាចភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាងស៊ូដង់ ទាំង៧។ មនុស្សចំនួន ៧៣,០០០នាក់ បានភៀសខ្លួនចេញពីស៊ូដង់រួចហើយ»។ លោក ម៉ាហ្សូ បានប៉ាន់ស្មាន ថា រាប់បញ្ចូលទាំងជនជាតិស៊ូដង់ប្រមាណ ៥៨០,០០០នាក់ ដែលក្នុងនោះជាអ្នកជនភៀសខ្លួន ដែលបានតាំងទីលំនៅក្នុងប្រទេសស៊ូដង់ដើម្បីសុវត្ថិភាព៕