សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមានឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងជើងប្រើ អាវុធនុយក្លេអ៊ែរ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីកូរ៉េខាងត្បូង របស់លោក គឺលោក យូន ស៊ុកយុល បានព្រមានកូរ៉េខាងជើងថាអាចនឹងប្រឈមមុខនឹងការ ឆ្លើយតបដោយ អាវុធនុយក្លេអ៊ែរ និងទីបញ្ចប់នៃរបបដឹកនាំសព្វថ្ងៃ ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានបង្ករឿងដោយប្រើអាវុធនុយក្លេអ៊ែរ។

ការព្រមានខាងលើធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងលោក បៃដិន និងលោក យូន នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជាមួយការសង្កត់ធ្ងន់ថាខែលការ ពារសន្តិសុខរបស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងត្បូង កំពុងត្រូវបានពង្រឹង នៅចំពោះមុខសកម្ម ភាពធ្វើតេស្ដមីស៊ីលយ៉ាងគឃ្លើនដោយកូរ៉េខាងជើង។ មេដឹកនាំទាំង២ បានបញ្ជាក់ ដែរថា ការវាយ ប្រហាររបស់កូរ៉េខាងជើងលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងត្រូវទទួលរងការឆ្លើយតបត្រឡប់ ទៅវិញយ៉ាងបំផ្លិចបំផ្លាញបំផុត។

ថ្លែងនាឱកាសនោះដែរ លោក យូន ស៊ុកយុក ក៏បានលើកឡើងដែរថា​ប្រសិនបើមានការវាយ ប្រហារដោយនុយក្លេអ៊ែរពីកូរ៉េខាងជើង នោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងធ្វើការវាយ បកយ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕