កោះកុង÷ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រ យោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” នៅសាលមហោស្របខេត្ត នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។
ថ្លែងក្នុងអង្គសិក្ខាសាលា លោកសុខ សុទ្ធីអភិបាលរងខេត្ត បានលើកឡើងថា លទ្ធ ផលដ៏ត្រចះ ត្រចង់របស់វិស្វករជាតិយើង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតឡើងនូវគណៈវិស្វករកម្ពុជាដ៏មានសារៈសំខាន់មួយនេះ ដើម្បីធានាបានការអភិវឌ្ឍន៍ដោយចីរភាពក្នុងបរិបទកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានអនុវត្តជាជំហានៗ និងដោយជោគ ជ័យ។ ដោយឡែកការអភិវឌ្ឍន៍ជាតិ និងសមាហរណកម្ម សេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញ ទៅមកលើសេវាវិស្វកម្មក្នុងតំបន់ អាស៊ាន ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ចាំបាច់ត្រូវមានមូលដ្ឋាន គតិយុត្តនិងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារមួយដែលអាចទទួលយកបាន។ ដូច្នេះហើយបានជាគណៈវិស្វករកម្ពុជាតម្រូវឱ្យមានការចុះបញ្ជីវិស្វករនៅ គណៈវិស្វករកម្ពុជា។ នេះជាកិច្ចការមួយដ៏សំខាន់ព្រោះយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាព ធនធានបញ្ញ វន្តវិស្វករជាតិយើង ថាតើអាចបំពេញតម្រូវការសេដ្ឋកិច្ចសង្គមបានត្រឹមកម្រិតណា ហើយត្រូវកែ លំអរបំពេញបន្ថែមលើចំណុចខ្វះខាតបានយ៉ាងដូចម្តេច។
លោកអភិបាលរងខេត្តបានបន្តថា ការ អភិវឌ្ឍន៍សមត្ថភាពជំនាញ ជាកាតព្វកិច្ចចម្បងមួយ ទៀត ដែលវិស្វករត្រូវបំពេញតាមនិយាមកំណត់ ព្រោះបច្ចេកវិទ្យាមានការវិវត្តរីកចម្រើនឥតឈប់ឈរ តម្រូវឱ្យស្ថាប័នគ្រប់គ្រងវិស្វករធ្វើផែនការបណ្តុះបណ្តាលបន្ត តាមរយៈសិក្ខាសាលា វគ្គបំប៉នខ្លី ឬវែងឱ្យបានសមស្រប និងទាន់សម័យ។ ការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា បានឆ្លុះបញ្ចាំង ពីគុណប្រ យោជន៍សាធារណៈសហគមន៍វិជ្ជាជីវៈ និងរូបវន្តបុគ្គលជាវិស្វករផ្ទាល់។ យើងមានធនធានបញ្ញវន្តជាតិ ជាវិស្វករមានកម្រិតវិជ្ជាជីវៈស្តង់ដារ ព្រមទាំងសមត្ថភាពជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈគឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចតាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវចំពោះភារកិច្ចដែលប្រទេសជាតិផ្តល់ឱ្យ។
ក្នុងន័យដ៏សំខាន់នេះខ្ញុំយល់ឃើញថា គណៈវិស្វករកម្ពុជាត្រូវមានគោលបំណងចម្បង២ ៖ ទី១ គឺធ្វើឱ្យគុណភាពប្រតិបត្តិជំនាញរបស់វិស្វករជាតិមានស្តង់ដារ ដើម្បីឱ្យមានការទទួលស្គាល់គ្នាទៅ វិញ ទៅមករវាងបណ្តាប្រទេសជាសមាជិកអាស៊ានស្របទៅតាមកិច្ចព្រមព្រៀង ដែលបានចុះ ហត្ថលេខាជាមួយគ្នានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ទី២ គឺមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។ លក្ខណៈសម្បត្តិទាំងពីរនេះ គឺជាសេចក្តីត្រួវការធនធានវិស្វករពិត ប្រាកដ ដើម្បីការអភិវឌ្ឍន៍ជាតិ និងការទុកចិត្តរបស់អតិថិជន ដែលត្រូវការសេវាវិស្វកម្ម។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិកា សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា គណៈ វិស្វករកម្ពុជាមានប្រសាសន៍ថា គណៈវិស្វករកម្ពុជាកើតឡើងទៅតាមរយៈកិច្ចព្រម ព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមក របស់វិស្វកម្មនៅក្នុងតំបន់អាស៊ានរបស់យើង ហើយដែលជាអាជ្ញាធម៌ ជាតិមួយក្នុងការប្រមូលផ្ដុំគ្រប់គ្រង ហើយនិងធ្វើការបណ្ដុះ បណ្ដាលទៅដល់វិស្វករយើង ដែលកំពុង ប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែទៅតាមច្បាប់នៃការបង្កើតនៅការិយាល័យគណៈវិស្វករតាមរាជធានីខេត្ត គឺតម្រូវឲ្យមានវិស្វករ អាជីពជាតិយ៉ាងតិច៣រូប និងវិស្វករចុះបញ្ជី២០រូប។ ដូច្នេះនៅខេត្តកោះកុងនេះ ជាខេត្តមួយមាន វិស្វករតិចតួច ហើយយើងក៏ទើបតែចាប់ផ្ដើមធ្វើការផ្សព្វផ្សាយដំបូងមកដល់ខេត្តកោះកុងនេះ។ ដោយសារការងារជាច្រើនដែលយើងត្រូវធ្វើបំពេញ គឺការរៀបចំឯកសារគតិយុត្តដើម្បីគ្រប់គ្រោង។ ហើយទៅតាមខេត្តនីមួយៗមានវិស្វករមិនគ្រប់ចំនួនទៅតាមអ្វីដែលជាការចង់បានរបស់ព្រះរាជក្រឹត្យ ស្ដីពីការ បង្កើតគណៈវិស្វករកម្ពុជា ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក៏យើងខិតខំប្រឹងប្រែង ជំរុញឱ្យ ខេត្តកោះកុងមានការចុះបញ្ជីនៅក្នុងគណ:វិស្វករកម្ពុជា ដើម្បីមានលទ្ធភាពក្នុងរៀបចំការិយាល័យ ក្រុម ប្រឹក្សាគណៈវិស្វករខេត្តកោះកុងនៅពេលខាងមុខ ដោយមើលឃើញថា សក្កានុពលនៃ វិស្វកម្មជំរុញឲ្យអភិវឌ្ឍន៍ជាតិកាន់តែមានការរីកចម្រើន ហើយកាន់តែនាំប្រទេសជាតិយើងទៅលើ ការអភិវឌ្ឍន៍ខ្លាំងក្លា៕ ដោយ សេន ពិសិដ្ឋ