កងទ័ពអាមេរិក និងហ្វីលីពីន ហាត់សមបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿង ក្នុងការធ្វើសមយុទ្ធ យោធារួមគ្នា


ម៉ានីល)៖  តាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា កងទ័ពអាមេរិក និងហ្វីលីពីន នៅថ្ងៃពុធនេះបានហាត់សមវាយ ប្រហារដោយបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ពន្លិចនាវាចម្បាំងមួយគ្រឿងតំណាងឱ្យនាវាចម្បាំង របស់ សត្រូវ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ក្នុងថ្ងៃចុងក្រោយនៃការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំមិនធ្លាប់មានរវាងសម្ព័ន្ធមិត្តទាំង២។

នេះគឺជាលើកដំបូងបំផុត ដែលកងទ័ពអាមេរិក និងហ្វីលីពីន ដឹកនាំសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាទីដែលចិនអះអាងពីអធិបតេយ្យស្ទើរតែ ទាំងស្រុង។ សមយុទ្ធយោធានេះបានប្រព្រឹត្តទៅដោយមានការចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅឯវេទិការៀបចំ ឡើងនៅឯភាគខាងជើងនៃទីក្រុង ម៉ានីល។

សមយុទ្ធយោធាបាញ់គ្រាប់ពិតខាងលើបានចាប់ផ្ដើមជាមួយការបាញ់គ្រាប់ក្កែតជាច្រើនគ្រាប់ ចេញ ពីប្រព័ន្ធមីស៊ីល HIMARS តម្រង់ទៅកាន់នាវាចម្បាំងឈប់ប្រើមួយគ្រឿងរបស់ កងនាវាហ្វីលីពីន នៅចម្ងាយ២២គីឡូម៉ែត្រពីតំបន់ឆ្នេរ។នាវាចម្បាំងឈប់ប្រើនេះត្រូវបានដាក់ឱ្យធ្វើជាតំណាងនាវាចម្បាំងរបស់សត្រូវដែលធ្វើដំណើរចូលមកក្បែរតំបន់ឆ្នេរ ហ្វីលីពីន៕