ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ អញ្ជើញសម្ពោធឆ្លងសមិទ្ធផល​នានា​ និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះចៅអធិការវត្តពិជ័យសាគរ ស្រុកកោះធំ ខេត្តកណ្តាល


 (កណ្ដាល)៖​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះគ្រូសង្ឃរក្ខិតោ លន សារិន ព្រះចៅអធិការវត្តពិជ័យសាគរ ដែលមានទីតាំងស្ថិតនៅក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពី សំណាក់លោក​ លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនពុទ្ធសាសនិកជាច្រើនរូប។

សូមបញ្ជាក់ដែរថា​ សមិទ្ធផលធំៗដែលបានប្រារព្ធពិធីសម្ពោធនាឱកាសនេះរួមមាន៖ ស្រះទឹក របង ក្លោងទ្វារបុណ្យ និងសមិទ្ធផលផ្សេងៗ ដែលស្ថិតនៅក្នុងដែនអារាម ហើយកម្មវិធីនេះដែរត្រូវបាន រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និងទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយនៅក្នុងនោះក៏មាន ការរៀបចំពិធីរំលឹកគុណគ្រូ និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះគ្រូសង្ឃរក្ខិតោ លន សាន ព្រះចៅ អធិការវត្តពិជ័យសាគរផងដែរ។

វត្តពិជ័យសាគរ មានទីតាំងស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល បាន កសាងឡើងក្នុងឆ្នាំ១៩០៣ ដោយមានព្រះគ្រូចៅអធិកាព្រះនាម ម៉ែន បានគង់នៅរហូតដល់ឆ្នាំ ១៩១០។ បន្តពីឆ្នាំ១៩១០ រហូតដល់សព្វថ្ងៃនេះ មានព្រះគ្រូចៅអធិកាចំនួន ៤ព្រះអង្គ ដែលបាន ដឹកនាំអារាមនេះជាបន្តបន្ទាប់។ បច្ចុប្បន្ន ព្រះគ្រូសង្ឃរក្ខិតោ លន សារិន ត្រូវបានតែងតាំងជាព្រះ ចៅអធិការថ្មី និងបានបន្តការដឹកនាំ កសាងសមិទ្ធផលនានាជាច្រើនក្នុងវត្តរួមមាន៖ របងព្រះវិហារ ស្រះទឹក (ទទឹង ៣៣ម៉ែត្រ បណ្ដោយ ១០១ម៉ែត្រ) របងស្រះទឹក ខ្លោងទ្វារ ផ្លូវចូលស្រះទឹក និង សមិទ្ធផលនានាជាច្រើនទៀត។

ក្រោមកិច្ចដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោ បាយ ព្រមទាំងផ្ដល់ឱកាសក្នុងការកសាងសមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចដែលមាននៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល នេះស្រាប់។ ជាមួយនឹងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋានបានធ្វើឱ្យ ឃុំ ស្រុក មានការកែប្រែមុខមាត់ គួរជាទីមោទន។

ពិសេសជាងនេះទៅទៀត សមិទ្ធផលថ្មីដ៏ធំ និងទំនើបមួយ នឹងលេចរូបរាងឡើងដើម្បីបម្រើវិស័យ សុខាភិបាលក្នុងស្រុកកោះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នោះគឺមន្ទីរពេទ្យតេ ជោសែនកោះធំ។ អគារមន្ទីរពេទ្យចំនួន ៣ខ្នង សាងសង់ឡើងតាមបែបស្ថាបត្យកម្មទំនើប មាន ទំហំសរុបប្រមាណ ១២ ៥៤៤ ម៉ែត្រក្រឡា អាចនឹងទទួលអ្នកជំងឺ ឱ្យសម្រាកព្យាបាលបានចំនួន ១៥០គ្រែ ហើយគ្រោងនឹងបំពាក់នូវបច្ចេកវិទ្យាទំនើបទាំងផ្នែកវេជ្ជសាស្រ្ត និងប្រព័ន្ធប្រមូល កត់ត្រា និងរក្សាទុកទិន្នន័យអ្នកជំងឺ តាមបែបឌីជីថលផងដែរ៕