(ភ្នំពេញ)៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេស កជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC បានចាកចេញពីប្រទេសថៃ ទៅប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ ក្រោយ ទទួលបានជោគជ័យ ក្នុងពិធីដង្ហែនៅទីក្រុងបាងកក កាលពីដើមសប្ដាហ៍កន្លងទៅ ។បេសកកម្ម របស់ប្រតិភូពិសេសកម្ពុជានេះ មានការជូនដំណើរឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសថៃ រួមជាមួយមន្ដ្រីទូតជាច្រើនផងដែរ ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅទីក្រុង បាងកក បានរៀបចំនៅពហុកីឡដ្ឋានជាតិថៃ Rajamangala កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ដោយ មានអ្នកចូលរួមប្រមាណ ៤០០នាក់ ខណៈមន្ដ្រីកីឡាជាន់ខ្ពស់ និងពលរដ្ឋថៃ បានសាទរជាខ្លាំង ចំពោះការរៀបចំពិធីដ៏មានអត្ថន័យនេះ ។
លោក Dato Seri Chaiyapak siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាអនុ ប្រធានគណៈកម្មាធិការជាតិអូឡាពិកថៃ បានឲ្យដឹងកាលពីថ្មីៗថា មន្ដ្រីគណៈកម្មាធិការជាតិអូឡាំ ពិកមីយ៉ាន់ម៉ា បានទាក់ទងមកលោក ហើយក៏កំពុងទន្ទឹងរង់ចាំស្វាគមន៍វត្តមានព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ ដ្បិតពិធីដង្ហែ នឹងត្រូវរៀបចំនៅទីក្រុងយ៉ាំងហ្គូន នាថ្ងៃទី២១ ខែមេសាចុងសប្ដាហ៍នេះ ។
គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា ឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី ០៥ ខែឧសភាខាងមុខ បានចាកចេញពីកម្ពុជា តាំងពីថ្ងៃទី២២ ខែមីនា ហើយបានដង្ហែឆ្លងកាត់ ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដោយទទួលបាន ជោគជ័យជាបន្ដបន្ទាប់ មុនបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ាថ្ងៃនេះ ។ បន្ទាប់ពីមីយ៉ាន់ម៉ា ព្រះអគ្គិ ជ័យកីឡា នឹងបន្ដដំណើរទៅប្រទេសឡាវក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា ខាងមុខ ៕