ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្ដិទី២

 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់ អាណត្តិទី២។

ក្នុងព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អភិបាល ខេត្ដចំនួន៣រូប ដែលត្រូវបានតែងតាំង សម្រាប់អាណត្តិទី២ នោះរួមមាន៖

*ទី១៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
*ទី២៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
*ទី៣៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖