ក្រសួងអប់រំ ណែនាំពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន។ នេះបើតាមសេចក្តីណែនាំរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។