ឃាត់ខ្លួនសង្ឃក្លែងក្លាយ១២នាក់ នៅក្រុងព្រៃវែង ដែលដើរបិណ្ឌបាតនៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលពេជ្រ


 (ព្រៃវែង)៖ កម្លាំងស្នងការនគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ពាក់ព័ន្ធក្លែងជាសង្ឃមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចពិតជាបានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន១២នាក់ប្រាកដមែន បន្ទាប់ពីពួកគេក្លែងខ្លួនជាសង្ឃ ហើយបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ត្រង់ចំណុចភូមិឃុំខាងលើ។

លោកបានបន្ថែមថា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបទបតាមនីតិវិធីច្បាប់៕