មូលនិធិជាតិជំនួយសង្គម នឹងបើកប្រាក់ជូន អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល និងអ្នកនៅក្នុង បន្ទុក ប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី២ ចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ


 (ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី២ ជូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងអ្នលនៅក្នុងបន្ទុក ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម ដែលទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែមីនា សម្រាប់២ សប្តាហ៍លើកទី២ ជូនអីតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣តទៅ»

ចំពោះការបើកប្រាក់ខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅ ទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកមូលនិធិជាតិជំនួយសង្គម សម្រាប់មន្រ្តីរាជការ ស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ និង ០៩២ ២១៩ ៨៨៨៕