សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថារាជរដ្ឋាភិបាលនិងបក្ស ប្រជាជនដុតព្រះរាជដំណាក់

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ បៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវថ្វាយទៅដល់បារមីព្រះ អង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាលនិងបក្សប្រជាជន ជាអ្នកដុតព្រះរាជដំណាក់ នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវបញ្ហានេះគឺបកស្រាយត្រឹមតែកម្រិតនៃសេចក្តី ប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួស ពីហ្នឹង ដូចដែលពួកទមិឡឥតសាសនា បកស្រាយពីខាងក្រៅថានេះគឺជាការរៀបចំមួយ របស់គណ បក្សប្រជាជន និងរាជរដ្ឋាភិបាល ខ្ញុំសុំព្រះករុណាខ្ញុំអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក ព្រះអង្គចម អ្នកណាបកស្រាយខុសសុំឱ្យព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីអាពួកតិរច្ឆាននេះឱ្យសោះ វាទៅ ជាថារាជរដ្ឋាភិបាលជាអ្នកដុត វាទៅជាថាគណបក្សប្រជាជនជាអ្នកដុត ចឹងទេឥលូវយើងអត់មាន ធ្វើអីកើតទេ អានេះទាស់តែវានៅក្រៅប្រទេស បានវាហ៊ាននិយាយ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្វីដែលរាជរដ្ឋាភិបាលខ្លាចបំផុត គឺគ្រោះមហន្តរាយកើត មានឡើងដូចជាការឆេះផ្ទះនេះឯង ដែលនៅក្នុងរដូវនេះគឺមានបញ្ហាទុស្សេខ្សែភ្លើងបណ្តាលឱ្យមាន ភ្លើងឆេះផ្ទះច្រើនណាស់ ដោយសម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ឱ្យបានខ្ពស់ លើបញ្ហានេះអគ្គីភ័យនេះឱ្យបានគ្រប់ពេលវេលាទាំងអស់ផងដែរ។

ឆ្លើយតបទៅនឹងពួកទមិឡឥតសាសនានៅក្រៅប្រទេស ដែលបានបកស្រាយមិនត្រឹមត្រូវរឿងឆេះ ព្រះរាជដំណាក់នៅខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញជាសំនួរត្រឡប់ ទៅវិញដែរថា នៅទីក្រុងប៉ារីស កាលពីប៉ុន្មានឆ្នាំកន្លងមកនេះបានឆេះសារមន្ទីរដែលមានតម្លៃជាង ៨០០លានដុល្លារ និងមានអាយុជាង៨០០ឆ្នាំនោះ តើប្រធានាធិបតី ម៉ាក្រុង ទទួលខុសត្រូវយ៉ាងមិច? តើគេមានចាប់ប្រធានាធិបតី ម៉ាក្រុងចុះចេញពីតំណែងដែរទេ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តាមរយៈបច្ចេកវិទ្យាទំនើបរបស់ប្រទេសបារាំង ក៏នៅ តែមិនអាចពន្លត់អគ្គីភ័យឆេះសារមន្ទីរនោះបានដែរ តែកម្ពុជាបានគ្រប់គ្រងសភាពការណ៍ឆេះព្រះរាជ ដំណាក់នេះត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាធំនៅពេលនេះ គឺការជួសជុលព្រះរាជដំណាក់ឡើងវិញ ដែលសម្តេចក៏បានអនុញ្ញាតឱ្យធ្វើការជួលជុលឡើងវិញភ្លាមៗផងដែរ តាមរយៈសំណើររបស់សម្តេច ចៅហ្វាវាំង គង់ សំអុល ។ សម្តេចបញ្ជាក់ថា ទោះបីជាមានការឆេះផ្នែកមួយ មិនមែនឆេះព្រះរាជ ដំណាក់ធំក៏ដោយ តែយើងមានការសោកស្តាយពីបញ្ហានេះ ក៏ប៉ុន្តែសុំកុំឱ្យទៅជ្រុលហួសពីអ្វីដែល បានកើតជាក់ស្តែង ដែលសម្តេចនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម តាមកាច់កុំប្រណី ជាមួយអ្នកដែលបំភ្លៃកាពិតឱ្យសោះ។

សូមបញ្ជាក់ដែរថា ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តី ប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្ត សៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លង ចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕