ប្រមុខការពារជាតិអាមេរិក និងរុស្ស៉ី ពិភាក្សាគ្នាតាមទូរស័ព្ទ ក្រោយឧប្បត្តិហេតុយន្ដហោះដ្រូន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានឱ្យដឹងថាលោកផ្ទាល់បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៉ី លោក សឺហ្គៃ សយ ហ្គូ (Sergei Shoigu) បន្ទាប់ពីមហាអំណាចទាំង២ ដំឡើងសសៃក និងទម្លាក់ការទទួលខុសត្រូវ ដាក់គ្នាទៅវិញទៅមកជុំវិញឧប្បត្តិហេតុធ្លាក់យន្ដហោះដ្រូនស៊ើបការណ៍ដ៏ធំមួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រខ្មៅ កាលពីថ្ងៃអង្គារកន្លងទៅនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឡយដ៍ អូស្ទីន បាននិយាយថាលោកបានពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ កាលពីថ្ងៃពុធសប្ដាហ៍នេះ តែមិនបានបញ្ជាក់ អ្វីលម្អិតពី កិច្ចសន្ទនាដ៏កម្រនេះឡើយ។ លោក អូស្ទីន បានបង្ហាញពីការអត់ធ្មត់ខ្ពស់ និងព្យាយាម បន្ធូរបន្ថយការព្រួយបារម្ភ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បញ្ចៀសកុំឱ្យជម្លោះ ផ្ទុះឡើង ហើយនេះគឺជាអ្វីដែលលោកជឿថាវាពិតជាមានសារៈសំខាន់ក្នុង ការរក្សាការទំនាក់ទំនងគ្នា។ «ដូចដែលខ្ញុំធ្លាប់និយាយម្ដងហើយម្ដងទៀត វាពិតជាមានសារៈសំខាន់ ខ្លាំងណាស់ដែលកំពូលមហាអំណាច ត្រូវប្រកាន់ភ្ជាប់នូវតម្លារភាព និងការទំនាក់ទំនង ហើយសហ រដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ និងធ្វើប្រតិបត្តិការទៅកាន់គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិ អនុញ្ញាត»។ នេះជាការលើកឡើងរបស់លោក អូស្ទីន៕