(មូស្គូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ អោយដឹង លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងមូស្គូចាត់ទុកឧប្បត្តិហេតុនៃយន្ត ហោះចម្បាំង Su-27 របស់ខ្លួន ជាយន្តហោះដ្រូនស៊ើបការណ៍យោធាអាមេរិក នៅលើសមុទ្រខ្មៅ គឺជាទង្វើបង្កហេតុ។
បើតាមទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប យន្ដហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿងបាន ហោះស្ទាក់យន្ដហោះដ្រូន MQ-9 Reaper នៅលើដែនទឹកអន្តរជាតិនៃតំបន់សមុទ្រខ្មៅ។ ទីបញ្ជាការអាមេរិក មួយនេះបានឱ្យដឹងទៀតថា មុនហោះបំបុក យន្ដហោះចម្បាំរុស្ស៉ី Su-27 មួយ គ្រឿងបានចាក់សាំងចោលលើយន្ដហោះដ្រូន MQ-9 Reaper ហើយបានហោះពីមុខយន្ដហោះ ដ្រូននេះ ដែលនេះជាសកម្មភាព គ្មានទំនួលខុសត្រូវ និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ នេះជាឧបទ្ទវហេតុដែលកើតឡើងជាលើកដំបូងចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក អាន់តូនូវ បានប្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលត្រូវបានកោះហៅយ៉ាង ដូច្នេះថា «យើងចាត់ទុកឧប្បត្តិហេតុនេះថា ជាការបង្កហេតុ។ សម្រាប់ពួកយើង យើងមិនចង់បាន ការប្រឈមមុខ ដាក់គ្នាណាមួយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីទេ។ យើងពេញចិត្តក្នុងការកសាងទំនាក់ទំនងជាក់ស្តែង ដើម្បីជាប្រយោជន៍ដល់ប្រជាជនរុស្ស៊ី និងអាមេរិក»។
គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធការវាយប្រហារលើយន្តហោះដ្រូនរបស់អាមេរិក តែមិនបានលើក ឡើងអំពីហេតុការណ៍លម្អិតនៃឧប្បត្តិហេតុនេះទេ៕