(មូស្គូ)៖ យោងការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អង្គភាពព័ត៌មានយោធារុស្ស៉ីបានរាយការណ៍ថា ទីក្រុងមូស្គូកំពុង បង្កើតយុទ្ធសាស្រ្តយោធាប្រភេទថ្មីដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការការពារប្រឆាំងនឹង ការឈ្លានពានរបស់សហរដ្ឋអាមេរិក។
នេះជាអត្ថបទសារព័ត៌មានថ្មីចុងក្រោយបង្អស់ ដែលបង្ហាញពីការកត់សម្គាល់ជាបន្តបន្ទាប់របស់ អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបំផុសគំនិតឲ្យទីក្រុងមូស្គូរៀបចំដាក់ពង្រាយឃ្លាំងអាវុធនុយ ក្លេអ៊ែរដ៏ធំ របស់ខ្លួន ប្រសិនបើចាំបាច់។
ដោយដកស្រង់ចេញពីអត្ថបទមួយរបស់ក្នុងទស្សនាវដ្តីគំនិតយោធា ឬ Voennaya Mysl ទីភ្នាក់ងារ សារព័ត៌មាន RIA បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ខ្លួនអាចនឹងបាត់ បង់តួនាទីគ្រប់គ្រងពិភពលោក ដូច្នេះហើយបានរៀបចំផែនការដើម្បីបន្សាបឥទ្ធិពលរបស់រុស្ស៊ី។ ជាការឆ្លើយតប អ្នកឯកទេសរុស្ស៊ី កំពុងអភិវឌ្ឍយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រកប ដោយជោគជ័យ។ នោះគឺសន្មត់ដល់ការប្រើអាវុធយុទ្ធសាស្ត្រទំនើបៗដើម្បីវាយលុក និងការពារខ្លួន ដោយអាវុធនុយក្លេអ៊ែរ ជាមួយនិងបច្ចេកវិទ្យាយោធាថ្មីចុងក្រោយរបស់ខ្លួន៕