(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Will Praks ប្រធានអង្គ ការមូលនិធិអង្គការសហប្រជាជាតិ សម្រាប់កុមារ (UNICEF) ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា អង្គការ UNICEF ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល និងជាដៃគូចំបងជាមួយក្រសួងអភិវឌ្ឍន៍ សម្រាប់អភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។
បណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ ចំពោះលោក Will Praks ដែលបានទទួល តំណែង ជាប្រធាន UNICEF ប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណ UNICEF ក្នុងកិច្ចសហ ប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើវិស័យផ្គត់ផ្គង់តឹកស្អាត និងអនាម័យជនបទឲ្យ សម្រេចបានសមិទ្ធផលរួមគ្នា គឺការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាពេលកន្លង មក ដូចជានៅខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល ហើយនៅពេលឆាប់ៗខាងមុខនេះ នឹង ធ្វើពិធីប្រកាសជាផ្លូវការ ខេត្តកំពង់ស្ពឺ ជាខេត្តទី៤ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ជាការឆ្លើយតបលោក Will Praks បានថ្លែងអំណរគុណ ចំពោះបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលបាន ផ្ដល់ឱកាសឲ្យរូបលោក និងសហការីបានចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារនាពេល នេះ និងបានជម្រាបជូនថា លោកបានទទួលតំណែង ជាប្រធាន UNICEF ប្រចាំនៅកម្ពុជា បាន រយៈពេល ១ឆ្នាំហើយ។
លោកយល់ថា ការងារអភិវឌ្ឍន៍ជនបទមានអាទិភាពណាស់
ហើយ UNICEF នឹងបន្តកិច្ចសហ ប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល
ជាពិសេស គឺក្រសួអអភិវឌ្ឍន៍ជនបទ ដើម្បីទួលបានសមិទ្ធ ផលថ្មីៗបន្ថែមទៀត។
លោកបានបន្តថា UNICEF បាននឹងកំពុងគិតគូរដល់ភាពធន់
និងការប្រែប្រួលអាកាសធាតុទាក់ទិន ទៅនឹងការអភិវឌ្ឍន៍វិស័យ
ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ជាមួយគ្នានេះ UNICEF នឹងត្រួតពិនិត្យឡើង វិញនូវឯកសារគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្ដជាតិ វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ដើម្បីរួមគ្នាជម្រុញវិស័យនេះឲ្យកាន់តែមានប្រសិទ្ធភាព។
ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត ជាមួយដៃគូផ្សេងៗទៀត ដើម្បី ធ្វើបច្ចុប្បន្នភាព លើគោលនយោបាយក៏ដូចជា ផែនការសកម្មភាពជាតិ ជំហានទី៣ ខណៈជំហាន ទី២ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២៣នេះ៕