(មូស្គូ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ ២០២៣ អោយដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក រឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែនជាប់ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការវាយ ប្រហារដោយ យន្ដហោះដ្រូនជាបន្តបន្ទាប់ដែលរុស្ស៉ីទម្លាក់កំហុសទៅលើទីក្រុងកៀវ និងកំពុងក្លាយ ជាបញ្ហាប្រឈមថ្មីមួយសម្រាប់ទីក្រុងមូស្គូ ក្នុងរយៈពេលមួយឆ្នាំមកនេះនៃសង្រ្គាម។ បទបញ្ជាខាងលើរបស់លោក ពូទីន ត្រូវបានដាក់ចេញ ក្រោយយន្ដហោះដ្រូនមួយគ្រឿងបានធ្លាក់ នៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុង សុន្ទរកថាមួយ លោក ពូទីនផ្ទាល់មិនបានបញ្ជាក់លម្អិតពីការវាយប្រហារណាមួយទេ ប៉ុន្តែបទបញ្ជា របស់លោកកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារដោយ យន្ដហោះ ដ្រូនលើទីតាំងជាច្រើនកន្លែង នៅក្នុងតំបន់ភាគអាគ្នេយ៍ និងភាគខាងលិចនៃប្រទេសរុស្ស៉ី ដោយបង្ខំ ឱ្យមានការបិទដែនអាកាសពីលើទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg) ជាបណ្ដោះអាសន្នមួយរយៈពេលខ្លីផងដែរ៕