FIFA បរិច្ចាគប្រាក់ ១លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ នៅទួរគី និងស៊ីរី


 (អង់ការ៉ា)៖  តាមការប្រកាសពី FIFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានចាត់ ចែងប្រាក់១លានដុល្លារអាមេរិក ទៅកាន់មូលនិធិ FIFA Foundation ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅប្រទេសទួរគី និងស៊ីរី, សរុបមនុស្ស ស្លាប់ នៅក្នុងប្រទេសទួរគី និងស៊ីរី បានកើនឡើងជាង ៤៣,០០០នាក់ និងមនុស្សរាប់លាននាក់ ទៀត កំពុងត្រូវការជំនួយមនុស្សធម៌ បន្ទាប់ពីចាកចេញពីផ្ទះ និងគ្មានសម្ភារៈមូលដ្ឋាន។

សូមជម្រាបថា លីគកំពូលអង់គ្លេស Premier League បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹង បរិច្ចាគប្រាក់ ១លានផោន(១.១៩លានដុល្លារអាមេរិក), ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងមូលនិធិ UEFA Foundation for Children របស់ខ្លួន នឹងបរិច្ចាគបឋម ជាទឹកប្រាក់ ចំនួន២០០,០០០អឺរ៉ូ (២១២,៥៦០ដុល្លារអាមេរិក)៕