ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ចិនកើនឡើង ១.៨២ភាគរយ ក្នុងខែមករា


 (ប៉េកាំង)៖  យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បញ្ជាក់ថា​ រដ្ឋបាល ប្តូរប្រាក់បរទេសចិន បានឱ្យ ដឹងនៅថ្ងៃអង្គារថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន បានកើនឡើង ១.៨២ភាគរយ ដល់ ៣.១៨ពាន់ពាន់លានដុល្លារនៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ធៀបនឹងដំណាច់ខែធ្នូ ឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ រដ្ឋបាលរដ្ឋប្តូរប្រាក់បរទេសចិនថា ការកើនឡើងនេះ គឺដោយ សារការប្តូររូបិយប័ណ្ណបរទេស និងការប្រែប្រួលតម្លៃទ្រព្យសកម្ម។

និយ័តករប្តូររូបិយប័ណ្ណបរទេសនេះបានបន្តថា ដោយរងឥទ្ធិពលពីការរំពឹងទុកគោលនយោបាយ រូបិយវត្ថុ និងទិន្នន័យម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំៗ សន្ទស្សន៍ប្រាក់ដុល្លារ អាមេរិកបានធ្លាក់ចុះ ហើយតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុសកល បានកើនឡើងកាលពីខែមុន។

និយ័តករនេះបានបន្ថែមថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន ត្រូវបានរំពឹងថា នឹងមាន ស្ថិរភាពជាទូទៅ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន បន្តងើបឡើងវិញ៕