(ដាកា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា រដ្ឋាភិបាលបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃ សម្រាប់ជនរងគ្រោះនៃគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី។
ទង់ជាតិនឹងត្រូវបានបង្ហូតនៅត្រឹមពាក់កណ្តាលលើអគារការិយាល័យនៃគ្រប់ស្ថាប័នរដ្ឋ និងពាក់ កណ្តាលរដ្ឋ ស្ថាប័នឯករាជ្យ ស្ថាប័នអប់រំ និងបេសកកម្មបង់ក្លាដែសនៅបរទេសផងដែរ។
ការអធិដ្ឋានពិសេសក៏នឹងត្រូវបានផ្តល់ជូនផងដែរ នៅក្នុងស្ថាប័នសាសនាផ្សេងៗ៕