(កណ្ដាល)៖ ក្រោយស្ថានភាពទឹកជំនន់ចាប់ផ្ដើមស្រក ស្ថានភាពដីតាមមាត់ស្ទឹងព្រែកត្នោត ចាប់ ផ្ដើមស្រុតជាបណ្ដើរៗនោះ បណ្ដាលឲ្យស្រុតផ្ទះពលរដ្ឋចូលស្ទឹងខ្លះៗ ហើយចំនួនផ្ទះដែលរងផលប៉ះពាល់មានចំនួន៣១ខ្នង
ស្មើនឹងមនុស្ស១២២នាក់ (ស្រី៥៩នាក់)។ ក្រោយមានហេតុការណ៍នេះ កើតឡើងអាជ្ញាធរខេត្ត កណ្ដាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីចុះពិនិត្យ ស្ថានភាពជាក់ស្ដែង ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ។
ការបាក់ស្រុតនេះ បានកើតឡើងភូមិនៅអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ លោក ហាក់ សុខមករា បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលស្នាក់នៅ ប្រសិនបើឃើញមានស្ថានភាពមិនស្រួលម្ចាស់ផ្ទះត្រូវរើសម្ភារ និងចេញមកស្នាក់នៅខាងក្រៅចៀស វាងកុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
សូមជម្រាបថា ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះ វាស់វែងកំណត់របៀងផលប៉ះពាល់ ដើម្បីកំណត់តម្លៃផលប៉ះពាល់។ មន្រ្តីជំនាញ បានណែនាំអាជ្ញា ធរក្រុងតាខ្មៅ សង្កាត់ភូមិ ពេលប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ បានទទួលសំណង់ផលប៉ះ ពាល់រួចហើយ មិនអនុញ្ញាតឲ្យពួកគាត់សាងសង់សំណង់ទៀតនោះទេ៕