(ឌូបៃ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បញ្ជាក់ថា អ៉ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ញែងមូលដ្ឋានទ័ពអាកាសក្រោមដីមួយក ន្លែងមានឈ្មោះថា «Eagle 44» ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកហៅថាជាមូលដ្ឋានទ័ព អាកាសក្រោមដីធំបំផុត មិនធ្លាប់មានសម្រាប់ស្ដុកទុកយន្ដហោះចម្បាំង។
បើតាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ អៀណា (IRNA) មូលដ្ឋានទ័ពអាកាសក្រោមដី «Eagle 44» នេះមានសមត្ថភាពស្ដុកទុក និងធ្វើប្រតិបត្តិការយន្ដហោះចម្បាំង ព្រមទាំងយន្ដហោះដ្រូន។ ប៉ុន្តែ ទីភ្នាក់ងារ សារព័ត៌មានដដែលនេះមិនបានបញ្ជាក់ពីទីតាំងរបស់មូលដ្ឋានទ័ពអាកាសក្រោមដីនេះឡើយ ដោយ គ្រាន់តែដឹងថាវាជាមូលដ្ឋានទ័ពអាកាសក្រោមដីធំបំផុតដែលត្រូវបានសាងសង់ឡើងនៅក្រោមដីយ៉ាងជ្រៅ និងមានសារៈសំខាន់សម្រាប់យោធាអ៉ីរ៉ង់ ក្នុងការស្ដុក ក៏ដូចជាធ្វើប្រតិបត្តិការយន្ដហោះ ចម្បាំងបំពាក់ដោយមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ៕