(ភ្នំពេញ)៖ អឺរ៉ុបគឺជាទីផ្សារធំមួយក្នុងចំណាមទីផ្សារធំៗផ្សេងទៀត ដែលមានចំណែក១៨% ស្មើនឹងទឹកប្រាក់ ៤ ០៤៥លានដុល្លារ ខណៈទីផ្សារធំៗផ្សេងទៀត គឺអាមេរិកក្រោមយក ៤០% ទឹកប្រាក់ ៨ ៩៦៩លានដុល្លារ និងអាស៊ាន ១៥% ទឹកប្រាក់ ៣ ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២២។
អ្វីដែលគួរឲ្យគត់សម្គាល់នោះ បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងជិត៣០ប្រទេស មានតែប្រទេស អាល្លឺម៉ង់ ដែលស្រូបយកផលិតផលកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ ១ ០៨៣លានដុល្លារ នៅឆ្នាំ ២០២២ កើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានជាង ៨៨០លានដុល្លារប៉ុណ្ណោះ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា កំណើន នេះ កើនឡើងដោយសារប្រទេសមានសេដ្ឋកិច្ចធំទី១ ក្នុងចំណោមសហភាពអឺរ៉ុបមួយនេះ មាន កម្លាំងបញ្ជាទិញធំ ដូច្នេះទំនិញដែលនាំចូលពីកម្ពុជាទៅកាន់អាល្លឺម៉ង់ មានចំណែកធំបើធៀប នឹងបណ្ដាប្រទេសផ្សេងៗ ក្នុងទីផ្សារអឺរ៉ុប។
ឯកឧត្តម បានបន្ដថា «នេះជាតួលេខវិជ្ជមាន ជាមួយក្ដីរំពឹងថា កំណើននេះនឹងបន្ដកើនឡើង បើសេដ្ឋ កិច្ចអាល្លឺម៉ង់នៅបន្ដរីកលូតលាស់ទៅមុខ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ចំណែកដ៏ធំនៃផលិតផល ក្នុងការជំរុញកំណើននាំចេញ គឺសម្លៀក បំពាក់, ស្បែកជើង, កង់, កាបូបធ្វើដំណើរ, អង្ករ និងគ្រឿងបន្លាសរថយន្ដ។ កម្ពុជាមានសុដ្ឋិនិយម ក្នុងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-អាឡឺម៉ង ឲ្យកាន់តែខ្ពស់ លើការវិនិយោគ, ការនាំចេញ, ការស្នើសុំឲ្យមានពិធិកម្ម លើទំនិញនាំចេញឲ្យកាន់តែច្រើន»៕