(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បត៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ អតីតអភិបាលរដ្ឋសៅការ៉ូលីណា (South Carolina) លោកស្រី នីកគី ហាលី (Nikki Haley) នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងខែកុម្ភៈនេះ ដើម្បីប្រជែងតំណែងបេក្ខជន ប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ ជាមួយលោក ដូ ណាល់ត្រាំ ដែលជាអតីតចៅហ្វាយនាយ របស់លោកស្រីតែម្តង។
លោកស្រី នីកគី ហាលី ជាកូនស្រីរបស់ជនអន្តោរប្រវេសន៍ឥណ្ឌា ២នាក់ ដែលបានបើកហាងលក់ សំលៀកបំពាក់ដ៏ជោគជ័យមួយនៅតំបន់ជនបទនៃរដ្ឋហាលី (Haley) របស់សហរដ្ឋអាមេរិក ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងគណបក្សសាធារណរដ្ឋថាជាអ្នកអភិរក្សនិយមដ៏រឹងមាំម្នាក់ មានសមត្ថភាពដោះស្រាយបញ្ហាយេនឌ័រ និងពូជសាសន៍ តាមរបៀបដែលគួរឲ្យជឿជាក់ជាងបុគ្គលផ្សេង ទៀត។ លោកស្រីក៏បានតាំងខ្លួនជាអ្នកការពារផលប្រយោជន៍អាមេរិកនៅបរទេស ដោយធ្លាប់ធ្វើជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ជំនាន់ដឹកនាំរបស់លោក ត្រាំ ចាប់ពីឆ្នាំ ២០១៧ដល់ឆ្នាំ២០១៨ ផងដែរ។
លោកស្រី ហាលី បានផ្ញើរអ៉ីមែលមួយទៅកាន់អ្នកគាំទ្រ កាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីអញ្ជើញ ពួកគេឲ្យចូលរួមក្នុងយុទ្ធនាការឃោសនា នៅថ្ងៃទី១៥ ខែកុម្ភៈ នៅឯទីក្រុងឆាលតុន (Charleston)។ រដ្ឋ South Carolina ត្រូវបានរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះនៃការជ្រើសរើសសមាស ភាពសំខាន់មួយរូបរបស់គណបក្សសាធារណរដ្ឋ ឲ្យធ្វើជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះ ឆ្នោតឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិក៕