(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែ មករា ឆ្នាំ២០២៣ គឺ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសជប៉ុន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតុ) គួរតែ «រក្សាការរួបរួមនិងភាពរឹងមាំ» ក្នុងការ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយសង្គ្រាមរបស់ចិន កូរ៉េខាងជើង និងរុស្ស៊ីនៅអ៊ុយក្រែន។
លោក Stoltenberg អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធាអឺរ៉ុប និងអាមេរិកខាងជើងបានព្រមានថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅអ៊ុយក្រែន និងការរៀនមេរៀនដែលអាចមាន ឥទ្ធិពលលើការសម្រេចចិត្តនាពេលអនាគតរបស់ខ្លួន។
លោកបានសង្កត់ថា «អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបថ្ងៃនេះអាចកើតឡើងនៅអាស៊ីបូព៌ានៅថ្ងៃស្អែក។ ដូច្នេះយើងត្រូវរក្សាការរួបរួម និងស្ថិរភាព ហើយឈរជាមួយគ្នាដើម្បីសេរីភាព និងលទ្ធិប្រជាធិប តេយ្យ»។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងលោក Stoltenberg និងលោក Kishida បានលើក ឡើងថា «យើងមានការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងរបស់រុស្ស៊ីជា មួយប្រទេសចិន រួមទាំងតាមរយៈប្រតិបត្តិការរួមគ្នា និងសមយុទ្ធនៅក្នុងតំបន់ជុំវិញប្រទេសជប៉ុនផង ដែរ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Stoltenberg ដែលមានរួមមានការឈប់នៅកូរ៉េខាង ត្បូងផងដែរនោះ គឺមានគោលដៅពង្រឹងទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តរបស់លោកខាងលិចនៅ តំបន់អាស៉ី ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដូចជាកំណើននៃការប្រកួត ប្រជែង ឥទ្ធិពលជាមួយចិន៕