លោកជំទាវ ឱ វណ្ណឌីន ថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករនៅ ផ្សារខេត្តក្រចេះ

 (ក្រចេះ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខា ភិបាល បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករនៅផ្សារខេត្តក្រចេះ ដែល បានជូននំដុត និងផ្លែខ្នុរដល់លោកស្រី ព្រមទាំងបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

តាមរយៈ Twitter នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាង ដូច្នេះថា «នំដុតមួយកូនថង់ និងផ្លែខ្នុរ មួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាច កាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវមនោ សច្ចេតនារំភើប និងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។»

លោកជំទាវ បានបន្ដទៀតថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្មួយស្រី និងបងប្អូនអាជីវករ ដែលលក់ដូរនៅទីផ្សារនេះ ដែលបានស្រឡាញ់រាប់អានខ្ញុំបែបនេះ និងបានស្ម័គ្រចិត្តទៅទទួលយក វ៉ាក់សាំងកូវីដ-១៩ រួមទាំងលោកចៅសង្កាត់ និងសហការីរបស់លោកទាំងអស់ផងដែរ។ យើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ការផ្ទុះឡើងវិញជាយថាហេតុនូវការចម្លងវីរុសកូវីដ១៩ ដោយនាំគ្នា ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ទៀត រួមជាមួយនឹងការបន្តប្រុង ប្រយ័ត្នការពារការចម្លង បន្តគ្នា ដោយអនុវត្តន៍ ៣ការពារ និង៣កុំ ទៅតាមពេលវេលា ទីកន្លែង និងតាមកាល:ទេស: ដោយការរៀនរស់ជាមួយនឹងវត្តមានកូវីដ១៩នេះ»។

លោកជំទាវ ឱ វណ្ណឌីន ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ រកស៊ីមានបានចម្រុង ចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏ទៃទៀត ចៀសផុតពីការពុលចំណីអាហារពិសេស ស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕