(ព្រុចសែល)៖ ប្រទេសថៃ និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាខាងផ្នែកឆន្ទៈនយោបាយរួមគ្នាដើម្បីបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយកិច្ចពិភាក្សាដែលទន្ទឹងរង់ចាំជាយូរមកហើយនេះគ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃដែលបានថ្លែងបន្ទាប់ជួបប្រជុំនៅទីក្រុងប្រ៊ុចសែលជាមួយស្នងការពាណិជ្ជកម្មអឺរ៉ុបថា EU លោក Valdis Dombrovskis កាលពីល្ងាចថ្ងៃពុធថា ភាគីទាំងពីរបានឯកភាពលើគោលបំណងនយោបាយដើម្បីបង្កើត FTA។ នេះជាលើកទីមួយហើយ ដែលភាគីទាំងពីរបានរួមគ្នាបង្ហាញចេតនានយោបាយ ដើម្បីបន្តដំណើរការផ្ទៃក្នុងក្នុងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោក Jurin បានថ្លែងថា លោកនឹងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រីថៃក្នុងពេលឆាប់ៗនេះ ដើម្បីបន្តផែនការ FTA ។ លោកមានប្រសាសន៍ថា៖ «ភាគីទាំងពីរបានសន្យាថានឹងបញ្ចប់ដំណើរការផ្ទៃក្នុងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះកិច្ចចរចា FTA អាចចាប់ផ្តើមនៅត្រីមាសទីមួយឆ្នាំនេះ»។
សហភាពអឺរ៉ុបដែលមានសមាជិកចំនួន ២៧ប្រទេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ប្រទេសថៃ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
ការចរចា FTA ជាមួយ EU ត្រូវបានផ្អាកបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ ខណៈដែល EU បានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាការព្យួរលទ្ធិប្រជាធិបតេយ្យ។
ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងសហភាពអឺរ៉ុបបានកើនឡើងដល់ ៤១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕