(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្តាំផ្ញើឱ្យ ឯកអគ្គរាជ ទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាដែលទើបតែងតាំងថ្មីចំនួន១០រូប ខិតខំរក្សា ការពារ និង លើកកម្ពស់តម្លៃជាតិ នៅលើឆាកអន្តរជាតិ។
ឯកអគ្គរាជទូតថ្មីទាំង១០រូនោះ រួមមាន៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា, ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតប្រចាំប្រទេសគូវ៉ែត, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃឡង់ដ៏, ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី, ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា, លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំ ប្រទេសរុស្ស៉ី, ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស, ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គ រាជទូតប្រចាំនៅប្រទេសមីយ៉ាន់ម៉ា, ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេស ប្រ៊ុយណេ និង ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសម៉ាឡេស៊ី។
អគ្គរាជទូតដែលទើបតែងតាំងថ្មីទាំង១០ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។
ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសម ជម្រាបលា ពិសេសទទួល អនុសាសន៍ដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះ អគ្គរាជទូតទាំង១០ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូត នៃកម្ពុជា ប្រចាំនៅ បណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១០ប្រទេស។
សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកលោកស្រីគឺជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យ កម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើង ឱ្យខាងតែបាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អគ្គរាជទូតមានការងារសំខាន់ៗជាច្រើន ដែលត្រូវបំ ពេញ លើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុង បរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តាសេដ្ឋកិច្ចសង្គម ឱ្យងើប ឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋ កិច្ចជាតិ។
នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ ឯកអគ្គរាជទូតកម្ពុជាផងដែរ ដូចជាការត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាដើម។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើង ឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយ បងប្អូនពល រដ្ឋខ្មែរ ជាដើម៕