(សេអ៊ូល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានបញ្ជាឲ្យបិទទីក្រុងរយៈពេល៥ថ្ងៃ ដោយ សារតែការកើនឡើងនៃករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយ តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។
ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ដោយមិនបានលើកឡើង ឲ្យច្បាស់អំពីជំងឺកូវី ដ១៩ នោះទេ ប៉ុន្តែបានឲ្យដឹងថា អ្នករស់នៅក្នុងទីក្រុងព្យុងយ៉ាង ត្រូវតម្រូវឲ្យស្នាក់នៅក្នុងផ្ទះរបស់ ពួកគេ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ហើយត្រូវទទួលការ ពិនិត្យកំដៅជាច្រើនដងក្នុងមួយថ្ងៃ។
កាលពីថ្ងៃ អង្គារសប្តាហ៍នេះ NK News បានរាយការណ៍ថាប្រជាជនក្នុងទីក្រុងក្រុងព្យុងយ៉ាង ទំនង ជាកំពុងទិញទំនិញស្តុកទុកក្នុងការប្រមើលមើលពីវិធានការតឹងរ៉ឹង របស់រដ្ឋាភិបាល ខណៈមិនច្បាស់ ទេថាតើតំបន់ផ្សេងទៀតនៃប្រទេសត្រូវបានបិទឬអត់ ៕