(វ៉ាស៉ីនតោន)៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា ខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មនុស្សចំនួន ១០នាក់ នៅឯសាលរាំរបាំបាឡេមួយអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ស្ថិតនៅក្បែរទីក្រុងឡូសអេនជឺឡេស (Los Angeles) នៃសហរដ្ឋអាមេរិក ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។
លោក រ៉ូបឺត លូណា (Robert Luna) មេបញ្ជាការប៉ូលិសក្រុង Los Angeles បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ហេតុផលនៃការបាញ់ប្រហារនេះមិនត្រូវបានគេដឹងនោះទេ។ លោកបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ហ៊ូ ខេនត្រាន (Huu Can Tran) អាយុ ៧២ឆ្នាំ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម។ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងបាញ់ខ្លួនឯង នៅពេលដែលប៉ូលីសចូលទៅជិតឡានពណ៌សដែលកំពុងបើកបរក្នុងចម្ងាយប្រហែល ៣៤គីឡូម៉ែត្រ ពីទីតាំងបាញ់ប្រហារនៅឯ Star Ballroom Dance Studio ក្នុងឧទ្យាន ម៉ុនតឺរ៉េ ផាក (Monterey Park)។
លោក លូណា បានគូសបញ្ជាក់ថា «ខ្ញុំអាចបញ្ជាក់ថាមិនមានជនសង្ស័យណាម្នាក់ផ្សេងទៀត នៅពីក្រោយឧប្បត្តិហេតុបាញ់ប្រហារទ្រង់ទ្រាយធំនេះនោះទេ»៕