(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា នាយកដ្ឋានដែនសមុទ្រ នៃក្រសួងដឹកជញ្ជូនថៃបាននិយាយថា ករណីផ្ទះកប៉ាល់ដឹកប្រេងមួយនៅខេត្តសាមុតសុងខាំ ស្ថិតភាគកណ្តាលប្រទេសថៃ បានផ្តាច់ជីវិត មនុស្សយ៉ាងហោចណាស់ចំនួន ០៣នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលដែលកប៉ាល់ដឹកប្រេងនោះចូលទៅជួសជុលនៅកន្លែងផលិត និងជួសជុលកប៉ាល់មួយកន្លែងនៅទន្លេ Mae Klong ស្ថិតក្នុងស្រុក Muang ដែលបណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
អាជ្ញាធរបានគូសបញ្ជាក់ថា កប៉ាល់ដែលបានផ្ទុះនេះផ្ទុកប្រេងប្រមាណ ៣០,០០០លីត្រនៅពេល វាជួបហេតុការណ៍នេះ។
ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានផ្តាច់ជីវិតមនុស្សចំនួន ០៣នាក់ និងរងរបួសយ៉ាងហោច ណាស់ ១០នាក់។ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុង បង្កើនការស្វែងរកអ្នករបួស និងបាត់ខ្លួន។
មូលហេតុនៃឧប្បត្តិហេតុនេះ អាជ្ញាធរបានដាក់ការសង្ស័យថា ដោយសារតែកប៉ាល់នេះនៅពេល ដែលជួសជុលមិនត្រូវបានសម្អាតឲ្យស្អាតល្អ និងមិនបានចាក់ប្រេងចេញក្រៅអស់។ ទោះជាយ៉ាងការស៊ើបអង្កេតលើរឿងនេះកំពុងដំណើរការនៅឡើយ ហើយលទ្ធផលបឋមនឹង ត្រូវប្រកាសក្នុងរយៈពេល ១០ថ្ងៃ៕