ពិធីបើកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ -២០២៣នៅក្នុងមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ

ខេត្តព្រះសីហនុ៖ លោក កង ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តព្រះសីហនុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត គួច ចំរើនអភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ពិធីបើកវិញ្ញាសារប្រឡង វិញ្ញាបនបត្រធម្ម វិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ -២០២៣ នៅក្នុងមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ដែលមានទីតាំង ស្ថិតនៅក្នុងឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមទាំង មន្ត្រីនៃការិយាល័យធម្មការ និង សាសនាស្រុកព្រៃនប់ និង មន្ត្រីនៃមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ព្រះទាំងលោកគ្រូ អ្នកគ្រូ អគារនុរក្ស និង ព្រះវិន័យធម៌ អនុគណស្រុក និង ព្រះគ្រូចៅអធិការទូទាំងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ ។ ឆ្លៀតក្នុងឳកាសនោះផងដែរ លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ៖ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់ធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។ ជាងនេះទៅទៀត ការអប់រំតាម បែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបាន រួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងថាតើអ្វីគួរធ្វើ និងមិនគួរធ្វើ។លោក កង ឌីណាត បន្តថា៖ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនាជាតិយើងមានការរីកចំរើន ក្រោមដំបូល សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក បានបន្ថែមថា៖សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំនេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹង គោលនយោបាយកំណែរ ទម្រងស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។លោ កង ឌីណាត បានសង្កត់ធ្ងន់ថា៖ សមណសិស្សប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តខិតខំបំពេញ កាតព្វកិច្ចប្រឡងនេះយកឱ្យបាននូវវិញ្ញាបនបត្រ គ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត។ សូមបញ្ជាក់ផងដែរថា៖ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២-២០២៣នេះ មានបេក្ខសមណសិស្សសរុបចំនួន១៨៧អង្គ ចែកចេញជា ៨ បន្ទប់ ក្នុងនោះ ថ្នាក់ត្រីមាន ៥ បន្ទប់ ថ្នាក់ទោ មាន ២បន្ទប់ និង ថ្នាក់ឯក មាន ១ បន្ទប់ និងមានការអញ្ជើញចូលរួមពី គណៈកម្មការមេប្រយោគ និង គណៈកម្មការកណ្ដាល មកពីក្រសួងធម្មការនិងសាសនា គណៈកម្មការអនុរក្ស និងគណៈកម្មការកំណែរ ដែល មានមុខវិជ្ជាប្រឡង ចំនួន៤មុខវិជ្ជាគឺ ១,ប្រជុំកងធម៌ ២.ពុទ្ធប្បវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ផងដែរ៕