(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក លី ស៊ាងម៉ីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ ដើម្បីចូលសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ក្នុងកិច្ចសហការប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំកម្ពុជា និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញក៏ដូចជាកិច្ចសហការប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានសន្តិសុខសាធារណៈ នគរបាលទីក្រុងប៉េកាំង ផងដែរ។
កិច្ចពិភាក្សា និងការជួបសំណេះសំណាលនេះ បញ្ចប់ដោយភាពរីករាយ និងស្និតស្នាល៕