(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ អោយដឹងថា កូនស្រីរបស់អតីតមេដឹកនាំថៃ ដែលនិរទេសខ្លួនដោយខ្លួនឯង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីឈរឈ្មោះជាបេក្ខជននាយក រដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ ខណៈដែលបក្សប្រឆាំងធំមួយនេះកំពុងស្វែងរកអំណាចឡើង វិញ បន្ទាប់ពីត្រូវបានទម្លាក់ចេញដោយរដ្ឋប្រហារកាលពីប្រាំបីឆ្នាំមុន។
លោកស្រី Paetongtarn Shinawatra ដែលឪពុករបស់លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងម្តាយមីងលោកស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលរដ្ឋាភិបាលរបស់ពួកគេទាំងពីរត្រូវ បានផ្តួលរំលំដោយយោធា នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្រោមបក្សភឿថៃ ដែលជា ចលនាប្រជានិយមចុងក្រោយបង្អស់ ដែលគ្រួសារមហាសេដ្ឋីរបស់លោកស្រីបានបង្កើតឡើងកាលពី ពីរទសវត្សរ៍មុន។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យ (១៥ មករា) នៅភាគឦសានប្រទេសថៃ ដែលជាបន្ទាយដ៏រឹងមាំតាមជនបទរបស់ត្រកូលស៊ីណាវ៉ាត្រា ដែលបានផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើនដែលមិនធ្លាប់មានពីមុនមក នៅក្នុងការបោះឆ្នោត ចំនួនប្រាំអាណត្តចាប់តាំងពីឆ្នាំ២០០១ ថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ»។
លោកស្រីបន្តថា «យើងចង់ឲ្យគណបក្សឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដូច្នេះការសន្យាដែលយើងបានធ្វើចំពោះប្រជាជន នឹងអាចសម្រេចបាន»។
គណបក្សភឿថៃដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមវណ្ណៈកម្មករនៅតាមជនបទ និងទី ក្រុងបានឈ្នះអាសនៈភាគច្រើន នៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ ២០១៩ ប៉ុន្តែមិនអាច បង្កើតរដ្ឋាភិបាលបានទេ។
រដ្ឋបាលដែលស្មោះត្រង់នឹងលោក Shinawatras នីមួយៗត្រូវបានលុបចេញដោយយោធា ឬសេចក្តី សម្រេចរបស់តុលាការដោយបានបន្ថែមបញ្ហាកាន់តែច្រើនដល់វិបត្តិនយោបាយដែលហាក់បីដូចជាមិនអាចដោះស្រាយបាន អស់រយៈពេលជាង ១៧ឆ្នាំមកនេះ។
លោកស្រី Paetongtarn អាយុ ៣៦ឆ្នាំបានចូលរួមការប្រមូលផ្តុំគណបក្សកាលពីឆ្នាំមុន ហើយបាន នាំមុខក្នុងការស្ទង់មតិយោបល់សម្រាប់អនាគតនាយករដ្ឋមន្ត្រីក្នុងប៉ុន្មានខែថ្មីៗនេះ៕