(តេហេរ៉ង់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សបីនាក់ ដែលត្រូវ បានចោទប្រកាន់ពីបទសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខចំនួនបីនាក់ ក្នុងអំឡុងពេលការតវ៉ា ដែលបង្កឡើង ដោយការស្លាប់របស់កញ្ញា Mahsa Amini។
សាធារណរដ្ឋឥស្លាមបានរង្គោះរង្គើ ដោយភាពចលាចលស៊ីវិល ចាប់តាំងពីការស្លាប់របស់ជនជាតិ ឃឺដអ៊ីរ៉ង់ Amini អាយុ ២២ឆ្នាំកាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីការចាប់ខ្លួនរបស់នាងពី បទបំពាន លើទំនៀមទម្លាប់សំលៀកបំពាក់ ដ៏តឹងរឹងរបស់អ៊ីរ៉ង់សម្រាប់ស្ត្រី។
ការកាត់ទោសចុងក្រោយបង្អស់បាននាំឱ្យចំនួនមនុស្សសរុប ១៧នាក់ត្រូហើយ ដែលបានកាត់ ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការតវ៉ាជាងបីខែកន្លងមកនេះ៕