សភាពាណិជ្ជកម្មកម្ពុជា ប្រកាសពីការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ

ភ្នំពេញ)៖ ដោយមានការស្នើសុំពីធុរជនអូស្រ្តាលី និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី, សភាពាណិជ្ជ កម្មកម្ពុជា បានឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច កម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំង ពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី៥ ខែមករានេះ។

ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្ម ភាពជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្មពា ណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី បំពេញភារកិច្ចសំខាន់ៗដូចខាងក្រោម៖

*ផ្តល់យោបល់អំពីការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិង អភិវឌ្ឍន៍ការតភ្ជាប់ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី

*បង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអូស្ត្រាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា៕