(ឡុងដ៍)៖ តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Telegraph ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា ចក្រភពអង់គ្លេស នឹងប្រកាស ចាត់ទុកជាផ្លូវការថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលបានចាប់ខ្លួនមនុស្សមានសញ្ជាតិអង់គ្លេស ៧នាក់ ជុំវិញបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជា «អង្គការភេវករ» នៅក្នុងសប្ដាហ៍នេះ។
សារព័ត៌មាន Telegraph ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអង់គ្លេសក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាការប្រកាសចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជា អង្គការភេរវករ អាចនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ និងមានការគំាទ្រពីរដ្ឋមន្ត្រីសន្តិសុខអង់ គ្លេស លោក ថម ធូហ្គិនហេត (Tom Tugendhat) និងរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី ស៊ូអែលឡា ប្រាវឺមែន (Suella Braverman)។ ការប្រកាសចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ គឺមានន័យថារាល់ទំនាក់ទំនងណា មួយ ការចូលរួមប្រជុំជាមួយ និងការប្រើ និមិត្តសញ្ញាអង្គភាពអ៉ីរ៉ង់មួយនេះនៅតាមទីសាធារណៈ នឹងត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌផងដែរ។ ប៉ុន្តែខាងរដ្ឋាភិបាលអង់គ្លេសផ្ទាល់មិនទាន់បានធ្វើអត្ថាធិប្បាយ ជុំវិញការចេញ ផ្សាយរបស់សារព័ត៌ មាន Telegraph នៅឡើយទេ៕